Sassy Bookmarks byLatest Hack

Welcome to SmartColors...! SmartColors Co., Ltd is not a real company. It was created for business school's students to practice real works in the office so that they can work and know how to work after they leave school, they also get some work experience for their upcoming career....!

SmartColors was launched on 15-Nov-2012

Mr. Sambath, CEO of Cam-paint, gave a speech for SmartColors launching ceremony.

SmartColors Launching Ceremony

Mr. Sambath gave an award to a students.

SmartColrs Launching Ceremony

All students paid their attention on Mr. Sambath's speech.

SmartColors Launching Ceremony

Mr. Sambath visisted in SamrtColors' Practice Room

SmartColors Launching Ceremony

Mr. Chenda, Office Administration Instructor of Business School, showed documents of SmartColors.

SmartColors Launching Ceremony

Mr. Sambath watched students' practice.

SmartColors Launching Ceremony

Mr. Sambath gave some recommendations for SmartColors' development.

SmartColors Launching Ceremony

Ms. Leakena, Office Administration Instructor, gave a certificate of merit to Mr. Sambath for his help.

SmartColors Launching Ceremony

Mr. Sambath took picture with all instructors.

SmartColors Launching Ceremony

Mr. Sambath took picture with all instructors, and students.

Wednesday, May 14, 2014

ហេតុអ្វីត្រូវយកចិត្ត ចៅហ្វាយនាយ? គ្មានអ្វីដែលភ្លឺនិងមុតមាំជាង កែវភ្នែកចៅហ្វាយនាយទេ។ កន្លែងណាដែលចៅហ្វាយ ចូលចិត្តសំលឹងមើល កន្លែងនោះបុគ្គលិកគួរប្រុងប្រយ័ត្ន។ ហេតុអ្វីត្រូវយកចិត្តចៅហ្វាយនាយ? មានមតិមួយចំនួនយល់ថា មានតែមនុស្សដែលគ្មាន សមត្ថភាពទេដែលចូលចិត្ត អែបអបយកចិត្តចៅ ហ្វាយ។ ការពិត មនុស្សមានសមត្ថភាពក៏ត្រូវ យកចិត្តចៅហ្វាយនាយដែរ តែគ្រាន់តែវិធីយកចិត្តនោះ ផ្សេងពីមនុស្សគ្មានសមត្ថភាព។ គេគួរពិចារណាថាក្នុងសង្គមការងារ គេត្រូវការមនុស្សទុកចិត្ត ជាងមនុស្សមានសមត្ថភាព។ ប្រសិនបើយើងមានសមត្ថភាព ហើយតែចៅហ្វាយមិនទុកចិត្តក៏មិនអាចរីក ចម្រើនទៅមុខ។ ទំនុកចិត្តជារបស់ដែល ពិបាកសាងនិងទាមទារពេលវេលាយូរ។ តើត្រូវធ្វើដូចម្តេចខ្លះ ដើម្បីយកចិត្តចៅហ្វាយ? ១. ស្តែងឲ្យឃើញពីសមត្ថភាព បំពេញការងារចប់សព្វ គ្រប់តាមស្តង់ដាររបស់ អង្គភាព៖ គ្រប់ការងារដែលចៅហ្វាយនាយដាក់ឲ្យ ចូរធ្វើឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ២. ពេញចិត្តនឹងការងារ និងចង់ធ្វើការជាមួយអង្គភាពយូរអង្វែង៖ ចៅហ្វាយនាយមិនចូលចិត្តបុគ្គលិកណា ដែលចូលមកធ្វើការគ្រាន់តែ បណ្តោះអាសន្ន ភ្លឹបភ្លែត ចូលធ្វើការមិនទាន់បានប៉ុន្មានផង ក៏ដាក់ពាក្យទៅធ្វើការកន្លែង ផ្សេងវិញ ឬមួយថ្ងៃៗគិតតែពីអាន ដំណឹងជ្រើសរើសបុគ្គលិកនោះទេ។ ៣. ចេះគួរសម៖ មនុស្សដែលចេះគួរសម រួសរាយរាក់ទាក់តែងតែ មានគេចូលចិត្តច្រើន ចំណែកឯកចៅហ្វាយនាយវិញក៏ដូចគ្នាដែរ ។ បុគ្គលិកដែលមានអាធ្យាស្រ័យល្អ នឹងនាំផលចំនេញច្រើនដល់ក្រុមហ៊ុន ជាពិសេសធ្វើឲ្យអតិថិជនពេញចិត្ត។ មានមនុស្សមួយចំនួន អាងតែខ្លួនមានសមត្ថភាព មិនចេះគួរសមនឹងមនុស្សទូទៅទេ សូម្បីតែជាមួយចៅហ្វាយក៏មិនសូវគួរ សមដែរ ដោយគិតថាអស់ពីខ្លួន ទៅគេធ្វើការមិនកើត។ សួរថាចៅហ្វាយនាយពេញចិត្តទេ? ចៅហ្វាយប្រាកដជាមិនពេញចិត្តទេ ហើយជាលទ្ធផលគឺគាត់ព្យាយាមរ កអ្នកដទៃមកជំនួសតំណែងនេះ។ ចំនុចទាំងបីខាងលើគឺជាចំនុចស្នូល ដែលថ្នាក់ដឹកនាំអង្គភាព ទូទៅប្រើដើម្បីពិចារណា ដំឡើងតំណែងបុគ្គលិក៕

Monday, January 13, 2014

Teacher Organizational Structure Chart Teaching in SmartColors



 

 

We Enter To Learn, Leave To Achieve

២៥​វិធី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​​​ថ្លៃ​ទ្រ​ទ្រង់​​ជីវ​ភាព​ឡើង​ខ្ពស់ ​

ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​​​ថ្លៃ​ទ្រង់​​ទ្រង់​ ជីវ​ភាព​ចេះ​​តែ​កើន​ឡើង​ជាប្រចាំ​​​​​​​​នៅ​លើពិភពលោក​ ។​ ​មនុស្សគ្រប់គ្នាតែងតែ​មាន​ក្តី​កង្វល់​​ពីកា​រ​កើន​ឡើង​នេះ​ ហើយ​​មិន​ដឹង​ថា​​តើ​​ត្រូវ​​ធ្វើ​​ដូច​ម្តេច​ដើម្បី​​ដោះ​​ស្រាយ​​វា​បាន​​ ។ ខាង​​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​​សន្សំ​សំចៃ​​ងាយ​​ៗ​​ទាំង​​២៥​​ស​ម្រាប់​ អ្នក​​ក្នុង​ការ​​សន្សំ​​សំចៃ​​លុយ​កាក់​​ ។​
១-​​​ផឹក​ទឹក​​ជំនួ​ស​​ការ​កុម្មង់​ភេស​ជ្ជៈ​​​ដែល​មាន​តម្លៃ​ថ្លៃ​
២-​កត់​ត្រា​រាល់ចំណាយ​ក្នុង​​កា​រ​​ទិញ​ទំនិញ​ប្រចាំ​ថ្ងៃ​​ គឺត្រូវ​មាន​បញ្ជី​មួយ​​ផ្ទាល់​​ខ្លួន​
៣-​​​នៅ​ផ្ទះ​ឲ្យ​បាន​ច្រើន​ ត្រូវ​ចំណាយ​​ពេល​វេលា​​ជា​មួយ​គ្រួសារ​​ឲ្យ​​បា​ន​ច្រើន​
៤-​​​លប់​ចោល​ទឹក​ប្រាក់​​បរិច្ចា​គ​​​មួយ​​ចំនួន
​ ៥-​​ធ្វើ​ដោយ​ខ្លួន​ឯង ​គឺ​រៀន​ធ្វើ​​ជា​ម​នុ​ស្ស​ប្រុស​​​​ឬ​មនុស្ស​ស្រី​ដែល​ចេះ​ធ្វើ​កិច្ច​​ដោយ ​ខ្លួន​ឯង ​មិន​ចាំ​​បាច់​​ជួល​គេ​ច្រើន​
៦-​​​​ឈប់​បង់​ការ​ប្រាក់​ គឺ​​បង់​ជា​សាច់​​ប្រាក​់​ ឬ​កុំ​ទិញ​អ្វី​មួយ​ប្រសិន​បើ​អ្នក​មិន​​អាច​​លៃ​លក​ទិញ​វា​បាន​ទេ ​
៧-​​​​ធ្វើ​ដំណើរ​តាម​​ថវិ​កាដែលខ្លួន​មាន​​
៨-​​ប្រើ​ទូរ​ស័ព្ទ​ដៃ​ដោយ​សន្សំ​​សំចៃ​​​​គ​ឺ​​ត្រូវ​​ប្រើ​សារ​​ដែ​លឥត​គិត​ថ្លៃ
​៩-​​ចេះ​សន្សំ​ទុក​របស់​របរ​មួយ​ចំនួន​​
១០​-​​សន្សំ​សំចៃ​ថាមពល​​ប្រើ​​ប្រាស់​​រាល​់​ថ្ងៃ​
១១-​ទិញ​សម្លៀក​បំពាក់​ដែល​មាន​​តម្លៃ​​ថោក​​ឬ​មាន​ការ​បញ្ចុះ​តម្លៃ​​
១២​-​​រៀប​គម្រោង​ទិញ​ជា​មុន​ មិន​ត្រូវ​​ដើរ​ទិញ​អី​វ៉ាន់​តាម​តែ​នឹក​ឃើញ​នោះ​ទេ ​
១៣-​​ទុក​ដាក់​ម្ហូប​អាហារ​​ឲ្យ​មាន​របៀប​​ បើ​សិន​​អាហារ​នៅ​សល់​​អាច​ក្លាស្សេ​​វា​ទុក​​​​
១៤-​​កុំខ្ជះ​ខ្ជា​យ​សម្លៀក​បំពាក់​​ញឹក​​ញាប់​​ពេក​​​ បើ​នៅ​ស្លៀក​ពាក់​បាន​​គួរ​តែ​​ទុក​​វា​ប្រើ
១៥-​​សន្សំ​សំចៃ​គ្រឿង​ទេស​គឺ​​ត្រូវ​​ទិញ​​ទំនិញ​នៅ​ថ្ងៃ​​ដែល​មាន​ការ​បញ្ចុះ​​តម្លៃ​​ពិសេស​​
១៦-​​រក​​មើល​របស់​របរ​ដែល​​ប្រើ​​ហើយ​​មួយ​ទឹក​ ព្រោះ​វា​អាច​ប្រើ​បាន​ដូច​​របស់​​ថ្ម​ី​ដែរ​
១៧-​​កាត់​បន្ថយ​​ការ​ញាំុ​អាហារ​​ក្រៅ​​ផ្ទះ​​​
១៨-​​​​ខ្ចប់​អាហារពីផ្ទះទៅកន្លែងធ្វើការ​
១៩-​មិន​ត្រូវ​ដើរ​មើល​របស់​របរ​​​តាម​​ហាង​ទំនិញ​ច្រើន​ពេក​ទេ ចៀស​វាង​​​ធ្វើ​​ឲ្យ​​អ្នក​​ទប់​ចិត្ត​ទិញ​របស់​នោះ​មិន​បាន​
២០-​​​​ស្វែង​រក​ព័ត៌​​មាន​​កម្សា​ន្ត​តាម​​អីុន​​ធើរ​​ណិត​ដែល​​ឥត​គិត​ថ្លៃ
​២១-​​ស្វែងរក​​​ការ​ហាត់​ប្រាណ​​ដែល​​សន្សំ​​សំចៃ ​ដូច​ជា​​ការ​ដើរ​ជា​ដើម​
២២​-​​រក្សា​សុខ​ភាព​​ឲ្យ​បាន​ល្អ​ ​កាត់​​បន្ថយ​​ការ​ចំណាយ​លើថ្លៃ​ពេទ្យ
២៣-​សុំ​គេ​ជិះ​​ទៅ​ជា​មួយ​​ឬ​ដើរ​ទៅ​​ធ្វើ​ការ​បើ​សិន​ជា​អាច​
២៤-​​កាត់​បន្ថយ​ជក់​បារី ​និង​ផឹក​​​​ស្រា​​បៀរ​​
២៥-​ឈប់​ចូល​ក្លិប​ ឬ​ហាង​ផឹក​ស៊ី​នានា​​