Wednesday, May 14, 2014
ហេតុអ្វីត្រូវយកចិត្ត ចៅហ្វាយនាយ?
គ្មានអ្វីដែលភ្លឺនិងមុតមាំជាង កែវភ្នែកចៅហ្វាយនាយទេ។ កន្លែងណាដែលចៅហ្វាយ ចូលចិត្តសំលឹងមើល កន្លែងនោះបុគ្គលិកគួរប្រុងប្រយ័ត្ន។ ហេតុអ្វីត្រូវយកចិត្តចៅហ្វាយនាយ? មានមតិមួយចំនួនយល់ថា មានតែមនុស្សដែលគ្មាន សមត្ថភាពទេដែលចូលចិត្ត អែបអបយកចិត្តចៅ ហ្វាយ។ ការពិត មនុស្សមានសមត្ថភាពក៏ត្រូវ យកចិត្តចៅហ្វាយនាយដែរ តែគ្រាន់តែវិធីយកចិត្តនោះ ផ្សេងពីមនុស្សគ្មានសមត្ថភាព។
គេគួរពិចារណាថាក្នុងសង្គមការងារ គេត្រូវការមនុស្សទុកចិត្ត ជាងមនុស្សមានសមត្ថភាព។ ប្រសិនបើយើងមានសមត្ថភាព ហើយតែចៅហ្វាយមិនទុកចិត្តក៏មិនអាចរីក ចម្រើនទៅមុខ។ ទំនុកចិត្តជារបស់ដែល ពិបាកសាងនិងទាមទារពេលវេលាយូរ។ តើត្រូវធ្វើដូចម្តេចខ្លះ ដើម្បីយកចិត្តចៅហ្វាយ?
១. ស្តែងឲ្យឃើញពីសមត្ថភាព បំពេញការងារចប់សព្វ គ្រប់តាមស្តង់ដាររបស់ អង្គភាព៖ គ្រប់ការងារដែលចៅហ្វាយនាយដាក់ឲ្យ ចូរធ្វើឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
២. ពេញចិត្តនឹងការងារ និងចង់ធ្វើការជាមួយអង្គភាពយូរអង្វែង៖ ចៅហ្វាយនាយមិនចូលចិត្តបុគ្គលិកណា ដែលចូលមកធ្វើការគ្រាន់តែ បណ្តោះអាសន្ន ភ្លឹបភ្លែត ចូលធ្វើការមិនទាន់បានប៉ុន្មានផង ក៏ដាក់ពាក្យទៅធ្វើការកន្លែង ផ្សេងវិញ ឬមួយថ្ងៃៗគិតតែពីអាន ដំណឹងជ្រើសរើសបុគ្គលិកនោះទេ។
៣. ចេះគួរសម៖ មនុស្សដែលចេះគួរសម រួសរាយរាក់ទាក់តែងតែ មានគេចូលចិត្តច្រើន ចំណែកឯកចៅហ្វាយនាយវិញក៏ដូចគ្នាដែរ ។ បុគ្គលិកដែលមានអាធ្យាស្រ័យល្អ នឹងនាំផលចំនេញច្រើនដល់ក្រុមហ៊ុន ជាពិសេសធ្វើឲ្យអតិថិជនពេញចិត្ត។ មានមនុស្សមួយចំនួន អាងតែខ្លួនមានសមត្ថភាព មិនចេះគួរសមនឹងមនុស្សទូទៅទេ សូម្បីតែជាមួយចៅហ្វាយក៏មិនសូវគួរ សមដែរ ដោយគិតថាអស់ពីខ្លួន ទៅគេធ្វើការមិនកើត។ សួរថាចៅហ្វាយនាយពេញចិត្តទេ? ចៅហ្វាយប្រាកដជាមិនពេញចិត្តទេ ហើយជាលទ្ធផលគឺគាត់ព្យាយាមរ កអ្នកដទៃមកជំនួសតំណែងនេះ។
ចំនុចទាំងបីខាងលើគឺជាចំនុចស្នូល ដែលថ្នាក់ដឹកនាំអង្គភាព ទូទៅប្រើដើម្បីពិចារណា ដំឡើងតំណែងបុគ្គលិក៕