Sassy Bookmarks byLatest Hack

Monday, January 13, 2014

២៥​វិធី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​​​ថ្លៃ​ទ្រ​ទ្រង់​​ជីវ​ភាព​ឡើង​ខ្ពស់ ​

ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​​​ថ្លៃ​ទ្រង់​​ទ្រង់​ ជីវ​ភាព​ចេះ​​តែ​កើន​ឡើង​ជាប្រចាំ​​​​​​​​នៅ​លើពិភពលោក​ ។​ ​មនុស្សគ្រប់គ្នាតែងតែ​មាន​ក្តី​កង្វល់​​ពីកា​រ​កើន​ឡើង​នេះ​ ហើយ​​មិន​ដឹង​ថា​​តើ​​ត្រូវ​​ធ្វើ​​ដូច​ម្តេច​ដើម្បី​​ដោះ​​ស្រាយ​​វា​បាន​​ ។ ខាង​​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​​សន្សំ​សំចៃ​​ងាយ​​ៗ​​ទាំង​​២៥​​ស​ម្រាប់​ អ្នក​​ក្នុង​ការ​​សន្សំ​​សំចៃ​​លុយ​កាក់​​ ។​
១-​​​ផឹក​ទឹក​​ជំនួ​ស​​ការ​កុម្មង់​ភេស​ជ្ជៈ​​​ដែល​មាន​តម្លៃ​ថ្លៃ​
២-​កត់​ត្រា​រាល់ចំណាយ​ក្នុង​​កា​រ​​ទិញ​ទំនិញ​ប្រចាំ​ថ្ងៃ​​ គឺត្រូវ​មាន​បញ្ជី​មួយ​​ផ្ទាល់​​ខ្លួន​
៣-​​​នៅ​ផ្ទះ​ឲ្យ​បាន​ច្រើន​ ត្រូវ​ចំណាយ​​ពេល​វេលា​​ជា​មួយ​គ្រួសារ​​ឲ្យ​​បា​ន​ច្រើន​
៤-​​​លប់​ចោល​ទឹក​ប្រាក់​​បរិច្ចា​គ​​​មួយ​​ចំនួន
​ ៥-​​ធ្វើ​ដោយ​ខ្លួន​ឯង ​គឺ​រៀន​ធ្វើ​​ជា​ម​នុ​ស្ស​ប្រុស​​​​ឬ​មនុស្ស​ស្រី​ដែល​ចេះ​ធ្វើ​កិច្ច​​ដោយ ​ខ្លួន​ឯង ​មិន​ចាំ​​បាច់​​ជួល​គេ​ច្រើន​
៦-​​​​ឈប់​បង់​ការ​ប្រាក់​ គឺ​​បង់​ជា​សាច់​​ប្រាក​់​ ឬ​កុំ​ទិញ​អ្វី​មួយ​ប្រសិន​បើ​អ្នក​មិន​​អាច​​លៃ​លក​ទិញ​វា​បាន​ទេ ​
៧-​​​​ធ្វើ​ដំណើរ​តាម​​ថវិ​កាដែលខ្លួន​មាន​​
៨-​​ប្រើ​ទូរ​ស័ព្ទ​ដៃ​ដោយ​សន្សំ​​សំចៃ​​​​គ​ឺ​​ត្រូវ​​ប្រើ​សារ​​ដែ​លឥត​គិត​ថ្លៃ
​៩-​​ចេះ​សន្សំ​ទុក​របស់​របរ​មួយ​ចំនួន​​
១០​-​​សន្សំ​សំចៃ​ថាមពល​​ប្រើ​​ប្រាស់​​រាល​់​ថ្ងៃ​
១១-​ទិញ​សម្លៀក​បំពាក់​ដែល​មាន​​តម្លៃ​​ថោក​​ឬ​មាន​ការ​បញ្ចុះ​តម្លៃ​​
១២​-​​រៀប​គម្រោង​ទិញ​ជា​មុន​ មិន​ត្រូវ​​ដើរ​ទិញ​អី​វ៉ាន់​តាម​តែ​នឹក​ឃើញ​នោះ​ទេ ​
១៣-​​ទុក​ដាក់​ម្ហូប​អាហារ​​ឲ្យ​មាន​របៀប​​ បើ​សិន​​អាហារ​នៅ​សល់​​អាច​ក្លាស្សេ​​វា​ទុក​​​​
១៤-​​កុំខ្ជះ​ខ្ជា​យ​សម្លៀក​បំពាក់​​ញឹក​​ញាប់​​ពេក​​​ បើ​នៅ​ស្លៀក​ពាក់​បាន​​គួរ​តែ​​ទុក​​វា​ប្រើ
១៥-​​សន្សំ​សំចៃ​គ្រឿង​ទេស​គឺ​​ត្រូវ​​ទិញ​​ទំនិញ​នៅ​ថ្ងៃ​​ដែល​មាន​ការ​បញ្ចុះ​​តម្លៃ​​ពិសេស​​
១៦-​​រក​​មើល​របស់​របរ​ដែល​​ប្រើ​​ហើយ​​មួយ​ទឹក​ ព្រោះ​វា​អាច​ប្រើ​បាន​ដូច​​របស់​​ថ្ម​ី​ដែរ​
១៧-​​កាត់​បន្ថយ​​ការ​ញាំុ​អាហារ​​ក្រៅ​​ផ្ទះ​​​
១៨-​​​​ខ្ចប់​អាហារពីផ្ទះទៅកន្លែងធ្វើការ​
១៩-​មិន​ត្រូវ​ដើរ​មើល​របស់​របរ​​​តាម​​ហាង​ទំនិញ​ច្រើន​ពេក​ទេ ចៀស​វាង​​​ធ្វើ​​ឲ្យ​​អ្នក​​ទប់​ចិត្ត​ទិញ​របស់​នោះ​មិន​បាន​
២០-​​​​ស្វែង​រក​ព័ត៌​​មាន​​កម្សា​ន្ត​តាម​​អីុន​​ធើរ​​ណិត​ដែល​​ឥត​គិត​ថ្លៃ
​២១-​​ស្វែងរក​​​ការ​ហាត់​ប្រាណ​​ដែល​​សន្សំ​​សំចៃ ​ដូច​ជា​​ការ​ដើរ​ជា​ដើម​
២២​-​​រក្សា​សុខ​ភាព​​ឲ្យ​បាន​ល្អ​ ​កាត់​​បន្ថយ​​ការ​ចំណាយ​លើថ្លៃ​ពេទ្យ
២៣-​សុំ​គេ​ជិះ​​ទៅ​ជា​មួយ​​ឬ​ដើរ​ទៅ​​ធ្វើ​ការ​បើ​សិន​ជា​អាច​
២៤-​​កាត់​បន្ថយ​ជក់​បារី ​និង​ផឹក​​​​ស្រា​​បៀរ​​
២៥-​ឈប់​ចូល​ក្លិប​ ឬ​ហាង​ផឹក​ស៊ី​នានា​​